ឧត្តរមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឧត្តរមានជ័យ បានធ្វើការផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្ត្រ កងរាជអាវុធហត្ថ តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។