កំពង់ស្ពឺ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រជុំ គណៈកម្មការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំងត្រួតពិនិត្យកាយសម្បទា លក្ខណៈសម្បត្តិបេក្ខជន ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធក្នុងអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើតេសសមត្ថភាព បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។