ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារត្តីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មីៗ (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្រ្ត ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយសេនាធិការរង លោកឧត្តមសេនីយ៍ នាយកវិទ្យាស្ថាន នាយករង យោធាចារ្យ មន្រ្តីអាវុធហត្ថដែលជាសិក្ខាកាមវគ្គមេបញ្ជាការសេនាធិការ វគ្គមន្រ្តីនគរបាលយុតិ្តធម៌ និងកងវរៈអន្តរាគមន៍។