You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ ជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភិរម្យ ជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី ខេត្តប្រចាំខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០១៩។ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោវ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបរបស់លោកវរសេនីយ៍ទោ អៀម សុចេង នាយរងការិយាល័យហិរញ្ញវត្ថុរួចមក លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការបន្តដល់នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំង អស់ដើម្បីយកទៅអនុវត្តៈ ត្រូវធ្វើការពង្រឹងក្របខណ្ឌចាត់តាំងអោយស្របទៅតាមជំនាញឯកទេសរបស់ខ្លួនហើយដោយធ្វើការបែងចែកភារកិច្ចទទួលខុសត្រូវអោយបានច្បាស់លាស់, លោកឧត្ដមសេនីយ៍ក៏បានផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិកាសាធារណៈស្ដីពីសភាពការណ៍ថ្មីៗ (ឧបាយកល.សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្រ្ត ដល់នាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត ទាំងអស់តាមបទបញ្ជានិងគោលការណ៍ណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕