កណ្តាល៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានផ្សព្វផ្សាយខ្លឹមសារ ជំនួយស្មារតីសម្រាប់វេទិកាសាធារណៈស្ដីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) ដែលបានការអញ្ជីញចូលរួមស្តាប់លោក លោកស្រីមេបញ្ជាការង នាយរងសេនាធិការប្រធានអនុមន្ទីរ ការិយាល័យមេបញ្ជាការ មេបញ្ជាការងក្រុង-ស្រុក កងវរអន្តរាគមន៍ និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ។