បន្ទាយមានជ័យ៖ យោងស្មារតីអង្គប្រជុំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារ ជំនួយស្មារតីសម្រាប់វេទិកាសាធារណៈ ស្ដីពីសភាពការណ៍ថ្មី (ឧបាយកលសកម្មភាពពួកឧទ្ទាម) ។
ដែលមានការអញ្ជីញចូលរួម ពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ លោកនាយការិយាល័យ មេបញ្ជាការ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថតូទាំងខេត្តជាច្រើនរូបទៀត ការផ្សព្វផ្សាយនេះមានរយៈពេល ០២ថ្ងៃ។