You are currently viewing ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់!

ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់!

សៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតី នៃប្រទេសហុងគ្រី (ថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ២០១៩ ) ដោយមានការចូលរូមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។