You are currently viewing លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិការសាធារណៈស្តីពីសភាពការណ៍ថ្មី!

លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិការសាធារណៈស្តីពីសភាពការណ៍ថ្មី!

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតី សម្រាប់វេទិការសាធារណៈស្តីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ តាមបទបញ្ជានិងគោលការណ៍ណែនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយករងមជ្ឈមណ្ឌល យោធាចារ្យ ប្រធានវររពាសដែក ប្រធានមន្ទីរ និងនាយ នាយរងការិយាល័យព្រមទាំងសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងជំនាន់ទី៤៣ជាច្រើនរូបទៀត៕