តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តបេក្ខជន ដែលដាក់ពាក្យសុំចូលប្រឡងជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ និងក្រុមការងារជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ របស់កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងនាយ នាយរងអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។