You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍ អនុវត្តដីកាតុលាការ!

ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍ អនុវត្តដីកាតុលាការ!

ព្រៃវែង៖ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានបច្ចេកទេស អនុប្រធានក្រុមការងារ តំណាងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ ពិធីនេះមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងនាយ នាយរងកងរាជអាវុធហត្ថទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ។
លោក ឧត្តមសេនីយ៍ទោ ស្នងការដ្ឋានបច្ចេកទេស ក៏បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ជាពិសេសត្រូវត្រៀមកម្លាំងគ្រប់ពេលវេលា ដើម្បីត្រៀមអនុវត្តដីកាតុលាការ និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងចុះជួយប្រជាពលរដ្ឋដែលជួបទុក្ខលំបាក។