You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញទៅទស្សនៈកិច្ចនៅសាលាមធ្យមសិក្សា២៤ bien phong!

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញទៅទស្សនៈកិច្ចនៅសាលាមធ្យមសិក្សា២៤ bien phong!

ព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចនៅសាលាមធ្យមសិក្សា២៤ bien phong ។ ក្នុងឱកាសនោះផងដែរគណៈប្រតិភូក៏បានអញ្ជើញទស្សនាការសម្តែង នឹងបង្វឹកសត្វឆ្កែ។ បន្ទាប់មកលោក នាយឧត្តមសេនីយ៍ បានជួបសំណេះសំណាលជាមួយនាយ នាយរងអាវុធហត្ថចំនួន ១៥នាក់ដែលកំពុងសិក្សានៅសាលានេះ ព្រមទាំងបានផ្តល់ជូននូវថវិកាក្នុងម្នាក់ៗចំនួន ២០០ ដុល្លារផងដែរ។