រសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទស្សនៈកិច្ចនៅសារមន្ទីរយុទ្ធជន Dien Bien Phu និងរូសំណាកជ័យជំនះ Dien Bien Phu និងទីបញ្ជាការ កងទ័ពអាណានិគមបារាំង នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។