កំពង់ចាម៖ នៅវេលាម៉ោង ១៩ និង៣០ នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុច សួនកុមារភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះបង្ក្រាបករណីជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ឈ្មោះ ម៉េង មួយ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្នាក់នៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ឈ្មោះ សាំង សុចិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត រស់នៅស្នាក់នៅភូមិឮរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ឈ្មោះ មែន សារិន ភេទស្រី រស់នៅភូមិបឹងកុក ២សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ឈ្មោះ ង៉ែត វី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិបឹងកុក២ សង្កាក់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម, ឈ្មោះ សេង គឺមឈាង ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ ប្រុស រត្ន័ ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិអណ្តូងចម្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ វត្ថុតាងចាប់យករួមមាន ទូរស័ព្ទចំនួន ៥ គ្រឿង, ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់, ប្រាក់ញុះញង់ ២០ដុល្លា ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:November 1, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចោរកម្ម (កាច់កម៉ូតូ)

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើព្រៃឈើ!
