You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មី

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មី

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្រ្កងរាជអាវុធហត្ថ តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងជាច្រើនរូបផងដែរ។ ក្នុងពិធីនោះផងដែរ លោក ឧត្តមសេនីយ៍ ក៏បានបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយ នាយរងអាវុធហត្ថខេត្តទាំងអស់ផងដែរ។