ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានស្រុក ស្រុកសហការជាមួយកម្លាំងកងពលធំអន្តរាគមន៍លេខ៣ បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ និងថ្នាំញៀនម៉ាទឹកកកចំនួន ០៣កញ្ចប់,ទូរស័ព្ទដៃចំនួន ០៤គ្រឿង, កាបូបដាក់លុយចំនួន ០៣, ម៉ូតូចំនួន០៤គ្រឿង និងសម្ភារៈសម្រប់សេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីបន្តតាមនីតិវិធី។