ក្រចេះ៖ អនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ ចុះបង្ក្រាបករណី ជួញដូរ ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាស្រ្ត ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ស៊ិប រ៉សេត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ ស្លេស គាត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀន ចំនួន ១២កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈស្រាប់សេពមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។