ព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារជំនួយស្មារតីសម្រាប់វេទិការសាធារណៈ ស្តីពីសភាពការណ៍ថ្មី (ឧបាយកល សកម្មភាពពួកឧទ្ទាម) និងការងារអប់រំចិត្តសាស្ត្រកងរាជអាវុធហត្ថ តាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលជាកម្លាំងសហការ ជាមួយអង្គការ wildlife Alliance នៅស្នាក់ការល្បាតស្រែអំបិល ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។