ព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលក្ខណៈសម្បត្តិ កាយសម្បទា ធ្វើតេស្តសមត្ថភាពបេក្ខជនស្ម័គ្រចិត្តចូលបម្រើក្នុងកងរាជអាវុធហត្ថ ដែលបានមកដាក់ពាក្យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថ និងមានការចូលរួមពីគ្រប់ការិយាល័យជំនាញពាក់ព័ន្ធក្នុងអង្គភាព។