You are currently viewing ឧត្ដមសេនីយ៍ត្រី វង្ស ធី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព!

ឧត្ដមសេនីយ៍ត្រី វង្ស ធី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងែអាទិត្យ ទី០៣ ខែវិច្ចិកា ឆ្នាំ២០១៩ នៅសាលប្រជុំអាគារសេនាធិការរដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ចាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សន្និសិទ្ធនៃអគ្គរដ្ឋអាជ្ញា អាស៊ានចិនលើកទី១២ នៅខេត្តសៀមរាប។ ផ្សព្វផ្សាយផែនការ ឧបសម្ព័ន្ធ ស្ដីពី កម្លាំងត្រៀមអន្តរាគម៍ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និង ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នាពេលខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ-នាយរងការិយាល័យ មេញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។