បាត់ដំបងៈ នៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ នី រិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាតដំបង។
សូមបញ្ជាក់ករណីខាងលើនេះធ្វើតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផន យុត្ថាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាទាហានអង្គភាពទំនាក់ទំនងព្រុំដែនកម្ពុជា ថៃច្រកអូររំដួល។
+ វត្ថុតាងចាប់យករួមមាន៖
០១. លុយបាតចំនួន២៤០០០បាត
០៣. ទូរស័ព្ទដៃចំនួន ០២គ្រឿង
០៤. អាវុធខ្លី០១ដើម ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ។
