ភ្នំពេញ៖ ព្រឹកថ្ងៃ ទី០៤ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ នាយរសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ មេបញ្ជាការរងកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត នាយ នាយរងការិយាល័យជំនាញ និងមេបញ្ជាការកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំរួមមាន៖
១-អានរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថខែតុលានិងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ដោយឧត្តមសេនីយ៍ត្រី ញឹម សិលា ស្នងការស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន។
២-ផ្សព្វផ្សាយបទបញ្ជាលេខ ០៣/២០១៩ ផ.ក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីការត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខពិធីបុណ្យខួបលើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ ដោយលោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
៣-ផ្សព្វផ្សាយផែនការលេខ ៥៥/២០១៩ ផ.ក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីផែនការឧបសម្ព័នកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខរក្សាសុវត្ថិភាពក្នុងពិធីបុណ្យខួបលើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិកំណើតកំណើតកងយោធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០១៩។
៤-ត្រួតពិនិត្យផែនការលេខ ៥២/២០១៩ ផ.ក ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់សន្និសីទនៃអគ្គរដ្ឋអាជ្ញាអាស៊ានចិនលើកទី ១២ នៅខេត្តសៀមរាបថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩។
៥-ត្រួតពិនិត្យផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍នៅទី ៦៦ ទិវាបុណ្យឯករាជ្យជាតិនិងកំណើតកងយោធពលខេមរភូមិន្ទនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩។
៦-ត្រួតពិនិត្យផែនការលេខ ៤៧/២០១៩ ផ.ក ចុះថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីផែនការការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់សម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី១០ ១១ ១២ ខែវិច្ឆិកាឆ្នាំ ២០១៩។