ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញព្រហ្មទណ្ឌ ដល់សិក្ខាមដែលមកពីបណ្តារាជធានី-ខេត្ត ដោយមានការចូលរួមពីសំណាក់ ស្នងការរង នាយ នាយរងការិយាល័យដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។