ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាក្រុងបាវិត ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើពិធីប្រកាសតែងតាំផ្លាស់ប្ដូរមុខងារ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី ដោយលោកវរសេនីយ៍ទោ ឡឹក ចំរើន មេបញ្ជាការចាស់ បានផ្លាស់ប្តូរមុខងារទៅជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ជំនួសដោយលោកវរសេនីយ៍ទោ ខាំ ណាន នាយរងសេនាធិការ ឥឡូវជាមេបញ្ជាការមូលដ្ឋានក្រុងបាវិត។ ពិធីនេះក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក លឹម សៀងហេង អភិបាលនៃគណអភិបាលក្រុងបាវិត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមព្រឹក្សាក្រុងបាវិត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថាប័ន មន្ទីរពាក់ព័ន្ធជុំវិញក្រុងបាវិត។