ព្រះវិហារ៖ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើស លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ តែងតែយកចិត្តទុកដាក់ផងដែរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក តុល សួន មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងនោះផងដែរ លោកមេបញ្ជាការ បាននាំយកនូវថវិកាចំនួន ១.២០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ ០១កេស, ទឹកបរិសុទ្ធ ០១កេស មី០១កេស ទឹកដោះគោឆៅ ០១ឡូ ដែលបានមកពីការចូលរួមពីសំណាក់លោក មេបញ្ជាការ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ទៅប្រគល់ជូន ដើម្បីសម្រួលនូវការលំបាកផងដែរ៕