ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋាន កងរាជអាវុធហ្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីចែកអាវរងារជូននាយ នាយរងនិងពលអាវុធហត្ថនៃវិទ្យាស្ថានកងរាជអាវធហត្ថកំបូល ដែលជាអំណោយដ៏ថ្លៃ
ថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។