កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ ដឹកនាំក្រុមប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យាប់ សាង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងបាននាំថវិកា ៥០០,០០០រៀល ព្រមជាមួយកន្ត្រកផ្លែឈើ។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានអញ្ជើញសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលនៅក្បែងនោះនោះផងដែរ។