ភ្នំពេញ៖ ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលក្ខណៈសម្បត្តិ កាយសម្បទា និងធ្វើតេស្តសមត្ថភាពបេក្ខជនដែលបានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើការងារ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថក្រុមការងារទី១ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀត៕