ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ខ្លឹមសារប្រជុំ ត្រួតពិនិត្យបទបញ្ជាលេខ ០៣/២០១៩ ផ.ក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីការត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខពិធីបុណ្យខួបលើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ និងត្រួតពិនិត្យផែនការលេខ ៥៥/២០១៩ ផ.ក ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ដីពីផែនការឧបសម្ព័នកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខរក្សាសុវត្ថិភាពក្នុងពិធីបុណ្យខួបលើកទី ៦៦ ទិវាបុណ្យឯករាជ្យជាតិកំណើតកំណើតកងយោធពលខេមរភូមិន្ទនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០១៩។