ភ្នំពេញៈ ព្រឹកម៉ោង៨ និង០០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាកំបូល បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយទាហាននៃកងរាជអាវុធហត្ថដែលមកពីស្នងការដ្ឋានយុត្តិធម៌ និងស្នងការដ្ឋានបច្ចេកទេសសន្តិសុខ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយកសាលាកំបូល នាយរងសេនាធិការដ្ឋាន ស្នងការរង នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថអញ្ជើញចូលរួមជាច្រើនរូបផងដែរ។