You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ឆ្នាំ២០១៩

តាកែវ ៖ នៅរសៀលថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី២ ត្រីមាសទី៤ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត តាកែវ និងដោយមានការចូលរួមពីសំណាកលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ(ស្តីទី) អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងសិក្ខាកាមជាច្រើនរូបទៀត។