You are currently viewing ឯកឧត្តម អ៊ុន ចាន់ដា សំណេះណាលជាមួយនាយ នាយរង កងរាជអាវុធហត្ថខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា សំណេះណាលជាមួយនាយ នាយរង កងរាជអាវុធហត្ថខេត្តកំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះណាលជាមួយនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានចែកអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មីចំនួន ២០០កេស និងថវិកាចំនួន ៥,០០០,០០០៛ ផងដែរ។