You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី លន់ ភាព សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះផងដែរលោកមេបញ្ជាការ បានឧបត្ថម្ភនូវថវិកាចំនួន ៣០០.០០០រៀល ទឹកផ្លែឈើ ០១កេស ទឹសុទ្ធ ០១កេស ទឹកដោះគោឆៅ ០២ឡូតិ៍ផងដែរ។