កំពង់ស្ពឺ៖ រសៀលថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអញ្ជើញសាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក យាប់ សាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី ដែលមានជំងឺពោះវៀនដុះខ្នែង និងបានវះកាត់ដោយជោគជ័យ។