កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទីភារកិច្ចកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង និងសិក្ខាកាម នៅវិទ្យស្ថានទ័ពជើងគោក (ថ្លុកតាសេក) ស្ថិតនៅភូមិបួន ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។