នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ ដែលត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ខណៈដែលរូបគេបានធ្វើសកម្មភាពបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច ពីជាស្រ្តីជនរងគ្រោះមា្នក់ ដែលកំពុងជិះម៉ូតូ តាមបណ្តោយផ្លូវវ៉េងស្រេង កែងស្ថានីយ៍ប្រេងឥន្ទនៈតេលា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែក លឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យដែលកំពុងល្បាតឃើញក៏ប្រដេញស្ទាក់ រហូតដល់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះតែម្តង។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើ បានសារភាពថាកន្លងមកពួកគេរួមជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រេច ០៣លើករួចមកហើយ។ ជារៀងរាល់ថ្ងៃពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ៕