You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូ ទៅតុលាការ!

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូ ទៅតុលាការ!

នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (លួចកាច់ ក ម៉ូតូ) ដើម្បីផ្តន្ទាទោសតាមច្បាប់ ជនសង្ស័យមានឈ្មោះ ហេង ឌី ហៅទុយ ភេទប្រុស អាយុ ៣១ឆ្នាំ គឺជាមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីលួចយ៉ាងសកម្ម ដែលកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ ហើយនៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលេម៉ោង២២:៣៥នាទី ខណៈដែលជនសង្ស័យរូបនេះបន្តចេញធ្វើសកម្មភាព នៅចំណុច មុខផ្ទះណេតលេខ៩២ ផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការស្ទាក់ ឆែកឆេរ រកឃើញដែកអក្សរT ចំនួន0៥ ដែលរូបគបានធ្វើទុកសម្រាប់លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ និងឈានដល់ការដកហូតបានម៉ូតូ ០១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ ដែលរូបគេលួចកាច់ កបានរួចយកទៅលាក់ទុក នៅកន្លែងផ្ញើម៉ូតូ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពញ ជនសង្ស័យខាងលើបានសារភាពថាឧបករណ៍ដែកអក្សរ T ដែលសមត្ថកិច្ចអាវុធហត្ថដកហូតបានគឺរូបគេ ធ្វើទុកសម្រាប់លួចកាច់កយកម៉ូតូរបស់ប្រជាពលរដ្ឋ។ ក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេរួមជាមួយបក្សពួក ០៤នាក់ទៀតមានឈ្មោះ វី ,គុណ ,វ៉ា និងឈ្មោះ ហួរ ធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋបានចំនួន ០៧គ្រឿង មាន៖ ម៉ាក Click ពណ៌សលាយទឹកមាស ,ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ,ម៉ាក វីវ៉ា ពណ៌ខ្មៅ ,ម៉ាក ស្មាស ពណ៌ខ្មៅ ,ម៉ាក ហុងដាគុប ពណ៌ទឹកប្រាក់ ,ម៉ាកសង់កូរ៉េ ពណ៌ក្រហម និងម៉ាក MSX។ រាល់លើក ឲ្យតែមុនធ្វើសកម្មភាពលួច គឺពួកគេតែងតែប្រើប្រាស់គ្រឿងញៀន ជាមុនសិន។