You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន!

អាវុធហត្ថរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន!

ក្រោមការចង្អុលបង្ហាញពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា បានអញ្ជើញចុះដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយនាំយកអំណោយ ផ្តល់ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រនិងអបអរសាទរ ក្នងឱកាសបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
អំណោយទាំងអស់រួមមាន៖

– ថវិកា ចំនួន ៧.០០០ $ (ប្រាំពីរពាន់ដុល្លារ)
– ទឹកបរិសុទ្ធ ចំនួន ១០០ កេស
– ទឹកផ្លែឈើ ចំនួន ៥០ កេស
– មីម៉ាម៉ាចំនួន ៦០ កេសតូច = ១០ កេសធំ
– ត្រីងៀត ចំនួន ១៥ គីឡូក្រាម
– សាច់ក្រក ចំនួន ១០ គីឡូក្រាម
– ផ្លែសារី ចំនួន ០៥ កេស
– ផ្លែទម្លាប់ ចំនួន ០៥ កេស
– ទឹកស៊ីអ៊ីវ + ទឹកត្រី ចំនួន ៥០ យួរ
– ជ្រក់ឆៃថាវ + ជ្រក់ត្រសក់ ចំនួន ២០ គីឡូក្រាម
– ប៊ីចេង ចំនួន ៥០ គីឡូក្រាម (មួយការ៉ុង)

ក្នុងឱកាសនោះផងដែរ លោកជំទាវ កង ណែម និងក្រុមមេធាវី លី ច័ន្ទតុលា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ កងរាជអាវុធហត្ថរាជធានីភ្នំពេញមួយចំនួន ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបានកន្លងមក៕