You are currently viewing ឧត្តមសេនីយ៍ សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែតុលា!

ឧត្តមសេនីយ៍ សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែតុលា!

កណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ ខែតុលានិងផ្សព្វផ្សាយទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ខ្លឹមសារសំខាន់ដែលត្រូវអនុវត្តបន្ត គឺត្រួតពិនិត្យតួនាទីភារកិច្ច ការងារដែលបានអនុវត្ត កន្លងមកទទួលបានស្នាដៃ សមិទ្ធផល និងលទ្ធផល ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ពេលខាងមុខ។
ផ្សព្វផ្សាយ បទបញ្ជា ៧ចំណុច របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យខួបលើកទី៦៦ ទិវាបុណ្យឯករាជជាតិ ទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ព្រះរាជពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប។ ក្នុងឱកាសនោះក្រោយពីអង្គប្រជុំបានបញ្ចប់ លោកឧត្តមសេនីយ៍មេបញ្ជាការ លោក លោកស្រី មេបញ្ជាការរងអញ្ជើញហូបបាយថ្ងៃ ជាមួយកងកម្លាំង ប្រចាំការត្រៀមអន្តរាគមន៍នៅទីបញ្ជាការ។