សៀមរាបៈ ព្រឹកម៉ោង៨ និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ដល់នាយ និងពលអាវុធហត្ថខេត្តទាំងអស់ ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការចូលរួមពីសំណាក់ពីមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការព្រមទាំងនាយអាវុធហត្ថអញ្ជើញ ចូលរួមជាច្រើនរូបផងដែរ។
