តាកែវ៖ នៅរសៀលថ្ងៃពុធ ទី០៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា លើកទិសដៅការងារខែវិចិ្ឆកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ បញ្ជាការងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់សន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។