កំពង់ស្ពឺ៖ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យកម្លាំងសម្ភារៈបរិក្ខារ មធ្យោបាយ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងពិធីបុណ្យខួបលើកទី៦៦ ទិវាបុណ្យឯករាជជាតិ កំណើតកងយោធពលខេមរភូមិន្ទ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។
ក្នុងពិធីនោះមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ-មេបញ្ជាការរង កងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមជាមួយមេបញ្ជាការ មេបញ្ជាការរង សមាជិក កងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។