ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គបំប៉នជំនាញព្រហ្មទណ្ឌឆ្នាំ២០១៩។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង តំណាងលោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពនគរបាលយុត្តិធម៌ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។