You are currently viewing អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីហឹង្សាមានស្ថានទំងន់ទោស

អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ពាក់ព័ន្ធករណីហឹង្សាមានស្ថានទំងន់ទោស

រតនគិរី៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី កាន់ធី រត្ន័ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីហឹង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២១.០៥នាទី នៅចំណុចមុខរោងចក្រទឹកសុទ្ធ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់នៅចំណុច ចំការកៅស៊ូ លោក ច័ន្ទ សម្បត្តិ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី រីឯជនសង្ស័យចំនួន ០៣នាក់ទៀតបានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងកំពុងតាមដានស្រាវជ្រាវបន្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនសាលាដំបូងដើម្បីបន្តនីតិវិធី ។