សៀមរាប៖ រសលៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី ស្មៀន រិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកាចំនួន ១.៥៣០.០០០៛ ប្រគល់ជូនដល់ក្រុមគ្រួសារ លោក នាយចំណង់ ជា រ៉ាត់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។