You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព!

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការស្តីទី ប្រធាន/អនុប្រធានមន្ទីរស្តីទី នាយការិយាល័យ នាយរដ្ឋបាលសរុប លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការរង កងអនុសេនាធំចល័តប្រចាំការផងដែរ៕