កំពង់ធំ៖ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ផងដែរ កិច្ចប្រជុំនេះប្រព្រិត្តទៅនៅព្រឹកថ្ងៃអង្គារ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩។