កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ នាយ នាយរងអាវុធហត្ថ ព្រមជាមួយនិងក្រុមគ្រួសារជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារលោក វរសេនីយ៍ទោ សៅ ស៊ុន ប្រធានមន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលទទួលរងគ្រោះដោយការផ្ទុះហ្គាស់ ។ នាឱកាសនោះ លោក ឧត្តមសេនីយ៍មេបញ្ជាការ បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ព្រមជាមួយនិងការចូលរួម ពីនាយ នាយរងអាវុធហត្ថទូទាំងខេត្ត នូវថវិកាចំនួន ២.៤០០.០០០រៀល។