កណ្តាល៖ ថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ឈ្មោះ សុវណ្ណ ធារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យកមានថ្នាំញៀន(ម៉ាទឺកកក) ចំនួន ០៦កញ្ចប់ និងម៉ូតូ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។