You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា!

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្ដាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ
ផ្សព្វផ្សាយផែនការហ្វឹកហ្វឺនលេខ ៥៨/២០១៩ផ.កចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីអំពីផែនការ វគ្គបំប៉ននាយទាហាន គ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូចជំនាន់ទី២។
ផ្សព្វផ្សាយផែនការហ្វឹកហ្វឺនលេខ ៥៦/២០១៩ផ.កចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីអំពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក, ផ្សព្វផ្សាយផែនការហ្វឹកហ្វឺនលេខ ៥៧/២០១៩ផ.កចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីអំពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានលើកទី៤៦ និងកិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានបូកដៃគូសន្ទនា និងផ្សព្វផ្សាយផែនការហ្វឹកហ្វឺនលេខ ៥៣/២០១៩ផ.កចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីអំពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ កិច្ចប្រជុំមេបញ្ជាការ កងទ័ពជើងទឹកអាស៊ាន លើកទី១៣។