កែប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំបូកសរុប វាយតំលៃលទ្ធផលការងាររបស់កងរាជអាវុធហត្ថពេលចុះបំពេញការងារ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ជូនក្ញៀវទេសចរណ៍មកលេងកំសាន្ត ក្នុងឱកាស ព្រះរាជពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបរយៈពេលបីថ្ងៃ នៅរម្មណីយដ្ឋាននានាក្នុងខេត្តកែប។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។